មុខងារសុវត្ថិភាពជាង 100 មុខ

នៅក្នុងពេលវេលាណាមួយ ចំពោះមនុស្សយើងមិនចង់បានអ្វីក្រៅពីសុវត្ថិភាពនោះទេ។ សុវត្ថិភាពគឺជាគន្លឹះរក្សាអាយុជីវិតរបស់យើង ហើយក៏ជាទិដ្ឋភាពទូទៅដែលផ្សារភ្ជាប់ទៅនឹងការសម្រេចចិត្តនៅក្នុងជីវិតរបស់យើង ក៏ដូចជាជីវិតរបស់មនុស្សនៅជុំវិញខ្លួនយើងផងដែរ។ ចំពោះក្រុមហ៊ុន ផលិតរថយន្តដែលមានឈ្មោះន័យដូចទៅនឹងពាក្យថា សុវត្ថិភាព ក៏បង្ហាញអំពីការយល់ដឹងស៊ីជម្រៅទាំងរបៀបបើកបរ និងកត្តាជំរុញឱ្យយើងការពារអ្វីដែលយើងខ្វាយខ្វល់ជាងគេបំផុតដែរ។

ដោយប្រកាន់ខ្ជាប់នូវស្មារតីនេះ ក្រុមហ៊ុន TIME និងក្រុមហ៊ុន Subaru កំពុងតែដាក់ចេញនូវគម្រោងភាពជាដៃគូថ្មីមួយគឺមុខងារសុវត្ថិភាពជាង 100 មុខ ដែលនឹងត្រូវដាក់បញ្ចូលមុខងារសុវត្ថិភាពច្នៃប្រឌិតថ្មីរបស់ក្រុមហ៊ុន Subaru ទៅក្នុងសាច់រឿងដែលបង្ហាញអំពីតួនាទីយ៉ាងសំខាន់នៃសុវត្ថិភាពចំពោះរថយន្ត ដែលយើងបានជ្រើសរើសសម្រាប់ការបើកបរ ព្រមទាំងឆ្លើយតបនូវរាល់សំណួរ ដែលលោកអ្នកគិតថាមានផលប៉ះពាល់យ៉ាងខ្លាំងសម្រាប់សុវត្ថិភាពរបស់រថយន្ត។ តាមរយៈទិសដៅឌីជីថលអន្តរកម្ម មុខងារសុវត្ថិភាពជាង 100 មុខនេះនឹងប្រើប្រាស់វីដេអូឯកសារ និងអត្ថបទដើម្បីគូសបញ្ជាក់អំពីទស្សនាទានរបស់មនុស្សទៅលើបច្ចេកវិទ្យាសុវត្ថិភាព និងរុករកឱ្យឃើញថាកត្តានេះប៉ះពាល់ដល់ទិដ្ឋភាពនានានៃបទពិសោធន៍យ៉ាងដូចម្ដេច គិតចាប់ពីរបៀបយើងបើកបររហូតដល់មូលហេតុថាហេតុអ្វីបានជាយើងស្មោះត្រង់ចំពោះរថយន្តដែលយើងជឿទុកចិត្ត។

មុខងារសុវត្ថិភាពជាង 100 មុខ

វីដេអូឯកសារ នឹងបង្ហាញពីឫសគល់អំពីសាច់រឿងរបស់អ្នករស់រានមានជីវិតពីការបុកប៉ះទង្គិច ដូចជា បុរសវ័យក្មេងម្នាក់បានគេចចេញពីការបុកទង្គិចដ៏រន្ធត់ជាមួយនឹងរថយន្តដឹកទំនិញ ដែលបើកបរក្នុងល្បឿនជិត 140 គីឡូម៉ែត្រក្នុងមួយម៉ោង បន្ទាប់ពីនោះ មួយខែក្រោយមក គាត់ក៏បានចូលរោងការ។ វីដេអូនីមួយៗនឹងគូសបញ្ជាក់អំពីកត្តាផ្សេងៗគ្នានៃពេលវេលាដែលមិនអាចបំភ្លេចបាន ដែលផ្លាស់ប្ដូរជីវិតរបស់ពួកគេ និងស្វែងរកនូវតួនាទីនៃមុខងារសុវត្ថិភាពទាំង 100+ របស់ក្រុមហ៊ុន Subaru ដែលដើរតួនាទីយ៉ាងសំខាន់ចំពោះការរួចផុតពីគ្រោះថ្នាក់របស់ពួកគេ។

អត្ថបទនានានឹងបង្ហាញឱ្យឃើញនូវកត្តាដែលនឹកស្មានមិនដល់មួយចំនួន ដែលកំណត់អំពីតួនាទីនៃមុខងារសុវត្ថិភាពទាំងនេះនៅពេលយើងបើកបរ។ យើងនឹងស្វែងរកចម្លើយចំពោះសំណួរដូចជា៖ តើកត្តាវប្បធម៌ និងចរិតលក្ខណៈរបស់មនុស្សជះឥទ្ធិពលដល់ឥរិយាបទបើកបររបស់យើងកម្រិតណា? តើសាច់រឿងអំពីអ្នករស់រានមានជីវិតពីការបុកទង្គិចអាចបង្រៀនយើងអ្វីខ្លះអំពីបច្ចេកវិទ្យាសុវត្ថិភាព ដែលយើងអាចពឹងផ្អែកបានរាល់លើកនៅពេលយើងបើកបរ? តើមានកត្តាអ្វីខ្លះ ដែលធ្វើឱ្យគ្រួសារទិញរថយន្តម៉ាកដដែលជាច្រើនជំនាន់?

Most of us sit in a car every day but how many of us really understand what determines our safety when we’re in the car? By revealing what’s at stake every time we get behind the wheel, Safety in 100 Ways will help us better understand what we can do to ensure our own survival.

ស្វែងរកកន្លែងតាំងបង្ហាញរថយន្ត

មិនមានវិធីទទួលយកបទពិសោធន៍ផ្ទាល់នៃរថយន្ត Subaru ផ្សេងទៀតនោះទេ ក្រៅពីការមកទទួលយកបទពិសោធន៍ផ្ទាល់។

រកទីតាំងនៅជិតបំផុត

កំណត់ពេលបើកបរសាកល្បង

ទទួលយកបទពិសោធន៍នៃសមត្ថភាពបើកបររបស់រថយន្តដោយផ្ទាល់។

ស្នើសុំឥឡូវនេះ

យកខិត្តប័ណ្ណ

មើលលក្ខណៈបច្ចេកទេសលម្អិត និងស្វែងរកព័ត៌មានសំខាន់ៗនៅពេលទំនេររបស់អ្នក។

ស្នើសុំឥឡូវនេះ