ចាប់ពីក្នុងចេញមកក្រៅ ពីលើដល់ក្រោម ចាប់ពីចង្កៀងមុខដល់ចង្កៀងខាងក្រោយ យើងឃើញនូវឱកាសក្នុងការបង្កើនសុវត្ថិភាពដែលក្រុមហ៊ុនដទៃមិនអាចធ្វើបាន។ ដោយសារតែសុវត្ថិភាពមានឥទ្ធិពលទៅលើមុខងារស្ទើរតែទាំងអស់របស់រាល់រថយន្ត Subaru ឥទ្ធិពលនេះលេចឡើងទាំងនៅកន្លែងដែលមិនបានរំពឹងទុកទាល់តែសោះ។
រថយន្ត Subaru គឺត្រូវបានរចនាឡើងដើម្បីកាត់បន្ថយចំណុចមើលមិនឃើញ និងផ្ដល់នូវ គំហើញកាន់តែល្អប្រសើរជាងក្រុមហ៊ុនប្រកួតប្រជែង។ យើងដាក់បញ្ចូលនូវកញ្ចក់ច្រើនជាងមុន និងកាត់បន្ថយកន្លែងបាំងឱ្យនៅតិចបំផុត។ អ្នកនឹងឃើញដោយខ្លួនឯង។
កៅអីរបស់យើង គឺត្រូវបានរចនាឡើងដើម្បីផ្ដល់នូវផាសុកភាព និងកាត់បន្ថយការនឿយហត់ចំពោះការបើកបររយៈពេលយូរ ដូច្នេះអ្នកនៅតែមានអារម្មណ៍ស្រស់ស្រាយជានិច្ច។ អ្នកអាច បើកបរដោយរីករាយបាន ដោយមាននូវកម្រិតផាសុកភាពស័ក្ដិសមសម្រាប់អ្នក។
មុខងារកម្លាំងបង្វិលសកម្ម (Subaru Active Torque Vectoring) ជួយពង្រឹងការគ្រប់គ្រងការបើកបរនៅគ្រប់ការបត់ទាំងអស់ ដោយធានាថាអ្នកអាចគ្រប់គ្រងបានពេញលេញ ទោះបីជានៅលើផ្លូវលំបាកបំផុត។
ធ្វើដំណើរកម្សាន្ត ចាប់ផ្ដើមដំណើរផ្សងព្រេង ឬបើកបរទៅទីកន្លែងដែលផ្លូវនេះនាំអ្នកទៅ។ រថយន្ត Subaru របស់អ្នក គឺត្រូវបានរចនាឡើងប្រកបដោយវិស្វកម្មជំនាញ ដើម្បីរក្សាអ្នកឱ្យមានសុវត្ថិភាពពីគ្រោះថ្នាក់នានា។

បច្ចេកវិទ្យាស្នូលដែលបំពាក់នៅក្នុងរថយន្ត Subaru ដំណើរការជាមួយគ្នាយ៉ាងរលូន ដើម្បីរក្សាអ្នកឱ្យមានសុវត្ថិភាពនៅលើដងផ្លូវគ្រប់ពេលវេលាទាំងអស់។ ខណៈដែលក្រុមហ៊ុនដទៃអាចនឹងលះបង់មុខងារសុវត្ថិភាព ដើម្បីសម្រេចឱ្យបាននូវវិស្វកម្មទំនើប យើងមិនដែលឈប់គិតដល់ចំណុចលម្អិត ដើម្បីរក្សាអ្នកឱ្យមានសុវត្ថិភាពដោយមិនមានការលះបង់ចំណុចណាមួយឡើយ។
រថយន្តរបស់អ្នកមានកង់ចំនួនបួន។ ហេតុអ្វីអ្នកប្រើប្រាស់កង់តែពីរ? ផ្ដល់កម្លាំងទៅឱ្យកង់ទាំងអស់ គ្រប់ពេលវេលាទាំងអស់។ ការពារអ្នកឱ្យស្ថិតនៅលើគន្លងផ្លូវជានិច្ចបានកាន់តែល្អប្រសើរ និងគ្រប់គ្រងការបើកបរបានយ៉ាងល្អឥតខ្ចោះ នៅលើគ្រប់ស្ថានភាពផ្លូវ ដោយមិនប៉ះពាល់ដល់សមត្ថភាពដំណើរការ។
ម៉ាស៊ីនដែលផ្ដល់នូវស្ថេរភាពល្អប្រសើរ? មែនហើយ។ ចំណុចកណ្ដាលនៃទំនាញទាប មានន័យថាស្ថេរភាពល្អប្រសើរ ការគ្រប់គ្រងល្អប្រសើរ និងមានរំញ័រតិច។ រំញ័រតិច ផ្ដល់ឱ្យអ្នកនូវការគ្រប់គ្រងកាន់តែច្រើនជាងមុន ដើម្បីរក្សាសុវត្ថិភាព។
តើអ្នកចង់ឃើញនូវអ្វីដែលអ្នកមិនអាចមើលឃើញដែរឬទេ? មុខងារផ្ដល់សញ្ញាព្រមាននៅពេលប្ដូរគន្លង (Lane sway warning) មុខងារចាប់ហ្វ្រាំងមុនបុកទង្គិច (pre-collision braking) និងមុខងារកំណត់ល្បឿនដោយស្វ័យប្រវត្តិ (adaptive cruise control) ជួយអ្នកឱ្យឆ្លើយតបទៅនឹងហេតុការណ៍នានាបានយ៉ាងឆាប់រហ័ស និងបង្ការកុំឱ្យមានគ្រោះថ្នាក់កើតឡើងទៀតផង។
តើអាចធ្វើឱ្យមានសុវត្ថិភាពជាងសុវត្ថិភាពដែលអ្នកកំពុងមាននេះឬទេ? គ្រោងតួរថយន្តរឹងមាំរបស់យើង ជួយការពារអ្នក និងអ្នកដំណើរក្នុងរថយន្តពីគ្រោះថ្នាក់ចៃដន្យ ដោយការបង្កើនប្រសិទ្ធភាពនៃការស្រូបយកកម្លាំងបុកទង្គិចរហូតដល់ 40%។

រថយន្តល្បឿនលឿនដ៏មានសុវត្ថិភាពលើដងផ្លូវ។
រឹងមាំជាប់ធន់ ក្នុងការបើកបរទៅគ្រប់ទីកន្លែង ដោយមានសុវត្ថិភាព។
រថយន្តដ៏មានសុវត្ថិភាពល្អប្រសើរសម្រាប់ដំណើរកម្សាន្តផ្សេងព្រេងរបស់គ្រួសារ។
សុវត្ថិភាពគ្មានគូប្រៀបសម្រាប់ដំណើរផ្សេងព្រេងឥតដែនកំណត់។
ងាកមករករថយន្តនេះវិញម្ដង ហើយសាកល្បងរថយន្តនេះចុះ។ សុវត្ថិភាពគឺជារឿងដែលគួរឱ្យទាក់ទាញ។