យើងអនុវត្តតាមក្ដីស្រឡាញ់ផ្នែកបច្ចេកវិទ្យារបស់យើង ដូច្នេះលោកអ្នកមានសេរីភាពក្នុងការអនុវត្តតាមបេះដូងរបស់អ្នក។ ដោយមានក្ដីស្រឡាញ់ចំពោះសមត្ថភាពដំណើរការ និងការប្ដេជ្ញាចិត្តដ៏មោះមុតចំពោះសុវត្ថិភាព យើងធានាថាលោកអ្នកនឹងបើកបរកប្រកបដោយ ផាសុកភាព និងទំនុកចិត្តគ្រប់ពេលវេលាទាំងអស់។
យើងបំពាក់មុខងារ Symmetrical AWD នៅស្ទើរតែគ្រប់រថយន្ត Subaru ទាំងអស់ ដោយសារតែកង់ទាំងបួនដំណើរការជាមួយគ្នា ផ្ដល់ឱ្យអ្នកនូវការគ្រប់គ្រងបានកាន់តែល្អប្រសើរ។ ហើយការគ្រប់គ្រងបានល្អប្រសើរ ជួយរក្សាអ្នកឱ្យមានសុវត្ថិភាពជាងមុន។
ម៉ាស៊ីន Boxer ប្រកបដោយភាពច្នៃប្រឌិត ដែលស្ថិតនៅក្នុងបេះដូងនៃគ្រប់រថយន្ត Subaru ទាំងអស់រយៈពេលជាង 50 ឆ្នាំមកនេះ បានវិវឌ្ឍន៍ខ្លួន ដើម្បីសម្រេចឱ្យបាននូវតុល្យភាពនៃសមត្ថភាពដំណើរការ និងប្រសិទ្ធភាពល្អអស្ចារ្យ។
ការបើកបរដ៏មានសុវត្ថិភាព និងមានភាពរលូនដែលអ្នកសក្ដិសមនឹងទទួលបាន គឺទាមទារឱ្យមាននូវក្របខ័ណ្ឌមួយប្រកបដោយភាពច្នៃប្រឌិត ដូចជាSubaru Global Platform នេះ។
យើងមិនចង់បញ្ជូនអ្នកទៅកាន់ពិភពលោកដែលពោរពេញទៅដោយរឿងមិនអាចព្យាករណ៍បានរហូតដោយម្នាក់ឯងនោះទេ ដូច្នេះហើយ ទើបយើងបានផលិតនូវបច្ចេកវិទ្យាឆ្លាតវៃបំផុតសម្រាប់អ្នក និងដើម្បីឱ្យធ្វើជាដៃគូបើកបរដ៏ប្រុងប្រយ័ត្នបំផុតរបស់អ្នក
បច្ចេកវិទ្យាសុវត្ថិភាព ដែលបង្ហាញអំពីការយកចិត្តទុកដាក់របស់យើងចំពោះការការពារសុវត្ថិភាពអ្នក និងអ្នកដំណើរក្នុងរថយន្តរបស់អ្នក ដូចដែលអ្នកយកចិត្តទុកដាក់ចំពោះខ្លួនឯង និងអ្នករួមដំណើរអ៊ីចឹងដែរ។
យើងត្រូវការអក្សរតែបីតួប៉ុណ្ណោះដើម្បីបង្ហាញអំពីក្ដីរំភើប។ ការជម្នះឧបសគ្គ ចាប់បដិសន្ធិឡើង និងបន្តរីកដុះដាល ហើយកេរដំណែលរបស់យើងនៅតែបន្តទៅមុខជានិច្ច។
When your car absorbs the shock so you don't have to.